6. នាងបើកទៅឃើញកូនតូច ហើយមើល វាស្រែកយំឡើង នាងក៏មានព្រះទ័យផ្តួចអាណិតដល់វា ដោយមានសវនីយ៍ថា នេះឯងពិតជាកូនរបស់សាសន៍ហេព្រើរហើយ
7. ឯបងស្រីរបស់កូនតូចក៏ទូលសួរបុត្រីផារ៉ោនថា តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្រីសាសន៍ហេព្រើរ មកបំបៅកូននេះឬទេ
8. បុត្រីផារ៉ោនមានសវនីយ៍ថា អើ ទៅចុះ នាងក៏ទៅហៅម្តាយរបស់កូននោះមក
9. បុត្រីផារ៉ោនបង្គាប់ថា ចូរយកកូននេះទៅបំបៅឲ្យខ្ញុំចុះ ខ្ញុំនឹងឲ្យប្រាក់ខែដល់អ្នក ម្តាយក៏យកកូនទៅបំបៅ
10. លុះកូនមានវ័យធំឡើងកាលណា ក៏នាំវាទៅថ្វាយដល់បុត្រីផារ៉ោនវិញ ហើយវាបានទៅជាកូនរបស់នាងទៅនាងក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា អញបានស្រង់វាពីទឹកមក។
11. ក្នុងគ្រានោះ កាលម៉ូសេបានពេញក្តីជាមនុស្សហើយ នោះលោកចេញទៅឯពួកញាតិសន្តានខ្លួន ក៏បានឃើញការទុក្ខលំបាករបស់គេ ហើយឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិ
12. នោះលោកក្រឡេកមើលណេះ មើលណោះឃើញថា គ្មានអ្នកណាសោះ ក៏សំឡាប់សាសន៍អេស៊ីព្ទនោះ កប់ក្នុងខ្សាច់ចោលទៅ