8. ឯពួកជនទាំងឡាយ គេឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមក នោះម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលដល់ព្រះយេហូវ៉ាវិញ
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅម៉ូសេថា មើល អញមកឯឯងក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យបណ្តាជនបានឮ ក្នុងកាលដែលអញនិយាយនឹងឯង ហើយឲ្យគេបានទុកចិត្តនឹងឯងជាដរាប នោះម៉ូសេក៏ទូលដល់ព្រះយេហូវ៉ាតាមអស់ទាំងពាក្យនៃពួកជន។
10. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរទៅឯពួកជន ដើម្បីនឹងញែកគេឲ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផង ត្រូវឲ្យគេបោកខោអាវដែរ
11. ហើយរៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ ដ្បិតនៅថ្ងៃទី៣នោះ ព្រះយេហូវ៉ា ទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យគេឃើញ
12. ត្រូវឲ្យឯងដាក់កំណត់គោលចារឹកនៅជុំវិញ ឲ្យបណ្តាជនគ្រប់គ្នា ដោយប្រាប់ថា ចូរប្រយ័ត្ន កុំឲ្យឡើងទៅលើភ្នំឡើយ កុំឲ្យទាំងជាន់ដល់ជើងភ្នំផង ដ្បិតអ្នកណាដែលជាន់ដល់ភ្នំ នោះនឹងត្រូវស្លាប់ជាមិនខាន