3. ស្តេចមានព្រះបន្ទូលសួរថា តើបានប្រោសឲ្យម៉ាដេកាយនេះបានរង្វាន់ និងយសជាយ៉ាងណាខ្លះ ដោយព្រោះការនោះ ពួកមហាតលិក ដែលបំរើស្តេច ទូលតបថា មិនបានប្រោសអ្វីដល់គាត់ឡើយ
4. ខណៈនោះ ស្តេចមានព្រះបន្ទូលសួរថា តើអ្នកណានៅឯទីធ្លានោះ រីឯហាម៉ានបានមកដល់ទីធ្លាខាងក្រៅនៃព្រះរាជដំណាក់ហើយ ចង់សូមច្បាប់ស្តេចឲ្យចងកម៉ាដេកាយព្យួរនឹងឈើ ដែលលោកបានដំឡើងទុកនោះទៅ
5. ដូច្នេះ ពួកមហាតលិកទូលទ្រង់ថា គឺជាលោកហាម៉ានដែលឈរនៅទីធ្លានោះ ស្តេចមានព្រះបន្ទូលថា ចូរឲ្យលោកចូលមកចុះ
6. ហាម៉ានក៏ចូលមករួចស្តេចទ្រង់សួរថា តើគួរប្រោសជាយ៉ាងណា ដល់អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខ ហាម៉ាននឹកក្នុងចិត្តថា តើមានអ្នកណាក្រៅពីអញ ដែលស្តេចសព្វព្រះទ័យនឹងលើកមុខឲ្យ
7. ដូច្នេះ ហាម៉ានទូលឆ្លើយថា ឯមនុស្សដែលព្រះករុណាសព្វព្រះទ័យចង់លើកមុខឲ្យ