នាងអេសធើរ 2:21-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. រីឯ​នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​តែ​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង នោះ​មាន​ភ្នាក់‌ងារ​របស់​ស្តេច​២​នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ពួក​អ្នក​ចាំ​យាម​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​មាន​សេចក្ដី​កំហឹង ហើយ​រក​ឱកាស​ដល់​ព្រះ‌ជន្ម​ស្តេច​អ័ហា‌ស៊ូរុស

22. រឿង​នោះ​ក៏​បាន​ដឹង​ដល់​ម៉ា‌ដេកាយ ហើយ​គាត់​ទូល​អេសធើរ​ជា​អគ្គ‌មហេសី រួច​អេសធើរ នាង​ទូល​ដល់​ស្តេច ដោយ​នូវ​ឈ្មោះ​ម៉ា‌ដេកាយ

23. លុះ​កាល​គេ​ស៊ើប​សួរ​រក​ពី​រឿង​នោះ​ទៅ ក៏​ឃើញ​ពិត​ដូច្នោះ​មែន រួច​គេ​ចង​ក​អ្នក​ទាំង​២​ព្យួរ​នៅ​ដើម​ឈើ ហើយ​គេ​កត់​រឿង​នោះ​ទុក​ក្នុង​របា‌ក្សត្រ​នៅ​ចំពោះ​ស្តេច។

នាងអេសធើរ 2