11. ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំងហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការដែលកើតដល់ពួកមនុស្សអាក្រក់ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
12. ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើងដូចជាដើមលម៉ើរក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
13. គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ាគេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ
14. កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផលគេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់
15. ដើម្បីនឹងសំដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ទ្រង់ជាថ្មដានៃខ្ញុំគ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។