8. ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិតរបស់យើងខ្ញុំនៅចំពោះទ្រង់ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំងឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង
9. ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅដោយសេចក្ដីក្រោធនៃទ្រង់យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ
10. កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេឬបើមានកំឡាំងច្រើននោះបានដល់៨០ឆ្នាំប៉ុណ្ណោះគង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះសុទ្ធតែជាការនឿយលំបាក និងសេចក្ដីទុក្ខព្រួយទទេដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅហើយយើងខ្ញុំហើរទៅបាត់
11. តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់និងសេចក្ដីក្រោធរបស់ទ្រង់តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ