11. សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេបានដូចជាអូរិប និងសៀបអើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះបានដូចជាសេបា ហើយនឹងសាលមូន៉ា
12. ជាអ្នកដែលនិយាយថាចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះទុកជាកេរអាកររបស់យើងចុះ
13. ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីកួចដូចជាកំទេចចំបើងដែលផាត់ទៅដោយខ្យល់
14. ដូចភ្លើងដែលឆេះព្រៃហើយដូចជាអណ្តាតភ្លើងដែលរាលឡើងឆេះភ្នំផង
15. សូមដេញតាមគេដោយខ្យល់គំហុករបស់ទ្រង់ហើយធ្វើឲ្យគេភ័យញ័រដោយព្យុះសង្ឃរារបស់ទ្រង់យ៉ាងនោះឯង