13. ជ្រូកក៏ចេញពីព្រៃមកឈ្មុសហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ
14. ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មកមើលព្រមទាំងប្រោសដើមទំពាំងបាយជូរនេះផង
15. គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកំឡាំងសំរាប់អង្គទ្រង់
16. ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញគេត្រូវវិនាសដោយព្រះភក្ត្រទ្រង់ទតបន្ទោស
17. សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នកដែលព្រះហស្តស្តាំទ្រង់បានតាំងឡើងគឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកំឡាំងសំរាប់អង្គទ្រង់