25. ពួកចំរៀងបានដើរនាំមុខ ពួកភ្លេងបានដើរតាមក្រោយនៅកណ្តាលពួកស្រីក្រមុំដែលវាយក្រាប់
26. ឱអស់អ្នកដែលកើតពីទីកំណើតនៃអ៊ីស្រាអែលអើយចូរលើកដំកើងព្រះ គឺជាព្រះអម្ចាស់ នៅក្នុងពួកជំនុំ
27. នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ដែលគ្រប់គ្រងលើគេពួកចៅហ្វាយនៃយូដា និងក្រុមជំនុំរបស់គេព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូនហើយពួកចៅហ្វាយនៃណែបថាលីផង
28. ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កំឡាំងដល់ឯងឱព្រះអង្គអើយ សូមចំរើនកំឡាំង ចំពោះអស់ទាំងការដែលទ្រង់បានប្រោសដល់យើងខ្ញុំផង
29. ឯពួកស្តេច គេនឹងនាំយកដង្វាយមកថ្វាយទ្រង់ដោយយល់ដល់ព្រះវិហារនៃទ្រង់ដែលនៅក្រុងយេរូសាឡិម