ទំនុក‌ដំកើង 66:4-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ផែនដី​ទាំង​មូល​នឹង​ថ្វាយ‌បង្គំហើយ​នឹង​ច្រៀង​ថ្វាយ​ទ្រង់​ផងគេ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់។ –បង្អង់

5. ៙ មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ

6. ទ្រង់​បំផ្លាស់​បំប្រែ​សមុទ្រ​ឲ្យ​ទៅ​ជា​ដី​គោកគេ​ក៏​បាន​ដើរ​កាត់​ទន្លេ​ទៅនៅ​ទី​នោះ​យើង​ខ្ញុំ​បាន​រីក‌រាយ​ដោយ‌សារ​ទ្រង់

7. ទ្រង់​សោយ‌រាជ្យ​ជា​រៀង‌រាប​ត​ទៅដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់ព្រះ‌នេត្រ​ទ្រង់​រំពៃ​មើល​អស់​ទាំង​សាសន៍មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​លើក​គ្នា​ឡើង​ឡើយ។ –បង្អង់

8. ៙ ម្នាល ជន​ទាំង‌ឡាយ​អើយចូរ​លើក​ដំកើង​ព្រះ​នៃ​យើង​រាល់​គ្នាហើយ​បន្លឺ​ឡើង​ឲ្យ​បាន​ឮ​សេចក្ដី​សរសើរ​ទ្រង់​ទួទៅ

9. គឺ​ព្រះ​ដែល​រក្សា​ជីវិត​យើង​ឲ្យ​រស់​នៅក៏​មិន​ឲ្យ​ជើង​យើង​ត្រូវ​រឥល​ឡើយ

ទំនុក‌ដំកើង 66