ទំនុក‌ដំកើង 58:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ពិស​របស់​គេ ដូច​ជា​ពិស​នៃ​ពស់ដូច​ជា​ពស់‌វែក​ដំឡង់ ដែល​បិទ​ត្រចៀក

5. ដែល​មិន​ព្រម​ស្តាប់​សំឡេង​របស់​គ្រូ​អាយ‌លម្ពាយទោះ​បើ​ចេះ​សូត្រ​របៀន​ប្រសប់​យ៉ាង​ណា​ក៏​ដោយ

6. ឱ​ព្រះ‌អង្គ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេឱ​ព្រះ‌យេហូវ៉ា​អើយសូម​បំបាក់​ចង្កូម​នៃ​ពួក​សិង្ហ​ស្ទាវ

7. សូម​ឲ្យ​គេ​រលាយ​ហូរ​ទៅ​ដូច​ជា​ទឹកកាល​ណា​គេ​ដំរង់​ព្រួញ​គេនោះ​សូម​ឲ្យ​ព្រួញ​ទាំង​នោះបាន​ដូច​ជា​បាក់​វិញ

8. សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ដែល​រលាយ​បាត់​ទៅដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ

ទំនុក‌ដំកើង 58