7. ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវសូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង
8. កាលទ្រង់បានមានព្រះបន្ទូលថា ចូរស្វែងរកមុខអញនោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថាទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត
9. សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំហើយកុំផាត់អ្នកបំរើទ្រង់ចេញដោយខ្ញាល់ឡើយទ្រង់បានតែងធ្វើជាអ្នកជំនួយរបស់ទូលបង្គំឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញឬបោះបង់ចោលទូលបង្គំឡើយ
10. បើកាលណាឪពុកម្តាយលះចោលទូលបង្គំនោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ