ទំនុក‌ដំកើង 19:13-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. សូម​រាំង‌រា​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរកុំ​ឲ្យ​បាប​នោះ​មាន​អំណាច​លើ​ទូល‌បង្គំ​ឡើយនោះ​ទូល‌បង្គំ​នឹង​បាន​ទៀង​ត្រង់ ហើយ​នឹង​បាន​រួច​ពី​អំពើរំលង​យ៉ាង​ធំ​ផង

14. ឱ​ព្រះ‌យេហូវ៉ា ជា​ថ្មដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃទូល‌បង្គំ​អើយសូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំនិង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំបាន​គួរ​គាប់​នៅ​ព្រះ‌នេត្រ​ទ្រង់។

ទំនុក‌ដំកើង 19