ទំនុក‌ដំកើង 140:6-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ៙ ខ្ញុំ​បាន​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យដែល​ទូល‌បង្គំ​ទូល‌អង្វរ

7. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ជា​កំឡាំងនៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ​អើយទ្រង់​បាន​គ្រប​ក្បាល​ទូល‌បង្គំ​នៅ​ថ្ងៃ​សង្គ្រាម

8. ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទ្រង់​កុំ​អនុញ្ញាត​ដល់​ពួក​មនុស្ស​អាក្រក់តាម​អំពើ​ចិត្ត​គេ​ឡើយក៏​កុំ​ឲ្យ​កិច្ច‌កល​របស់​គេ​បាន​ជឿន​ទៅ​ដែរក្រែង​គេ​អួត​ខ្លួន។ –បង្អង់

9. ៙ ឯ​ក្បាល​នៃ​ពួក​អ្នក​ដែល​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញនោះ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​បបូរ​មាត់​គេបាន​ធ្លាក់​ទៅ​លើ​គេ​វិញ

ទំនុក‌ដំកើង 140