ទំនុក‌ដំកើង 129:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គួរ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​និយាយឥឡូវ​ថាតាំង​ពី​ខ្ញុំ​នៅ​ក្មេង​គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​ហើយ

2. គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​មែនតែ​គេ​មិន​បាន​ឈ្នះ​ខ្ញុំ​ឡើយ

3. ពួក​អ្នក​ភ្ជួរ​បាន​ភ្ជួរ​ខ្នង​ខ្ញុំគេ​បាន​ធ្វើ​គន្លង​គេ​ឲ្យ​វែង

4. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិតទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​ចំណងរបស់​ពួក​មនុស្ស​អាក្រក់​ចេញ

ទំនុក‌ដំកើង 129