ទំនុក‌ដំកើង 11:5-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ព្រះ‌យេហូវ៉ា​ទ្រង់​ល្បង​ល​មនុស្ស​សុចរិតតែ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្អប់​ដល់​មនុស្ស​អាក្រក់និង​ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត​វិញ

6. ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយនោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ

7. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិតទ្រង់​ក៏​ស្រឡាញ់​សេចក្ដី​សុចរិត​ដែរមនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់។

ទំនុក‌ដំកើង 11