ដានីយ៉ែល 4:5-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​យើង​ឃើញ​និមិត្ត​ដែល​នាំ​ឲ្យ​តក់‌ស្លុត ហើយ​គំនិត​ដែល​យើង​គិត​នៅ​លើ​ដំណេក និង​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ ក៏​នាំ​ឲ្យ​យើង​បារម្ភ​ព្រួយ​ទៅ

6. ដូច្នេះ យើង​បាន​ចេញ​បង្គាប់​ឲ្យ​នាំ​អស់​ទាំង​អ្នក​ប្រាជ្ញ​ក្នុង​ក្រុង​បាប៊ី‌ឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​ន័យ​សុបិន​និមិត្ត​នោះ ឲ្យ​យើង​ដឹង

7. នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ

ដានីយ៉ែល 4