48. នោះស្តេចទ្រង់ក៏តាំងដានីយ៉ែលឡើងជាធំ ទ្រង់ប្រទានអំណោយទានយ៉ាងវិសេសជាច្រើនដល់លោក ព្រមទាំងតាំងលោក ឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូល ហើយឲ្យបានជាអធិបតី លើពួកអ្នកប្រាជ្ញទាំងប៉ុន្មាន នៅក្រុងបាប៊ីឡូនផង
49. ឯដានីយ៉ែល លោកសូមដល់ស្តេច ហើយទ្រង់ក៏តាំងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ឡើងជាអ្នកត្រួតលើក្រសួងការទាំងពួង នៅខេត្តបាប៊ីឡូនតែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញ។