37. នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់កេហាត់ គឺអស់អ្នកដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ និងអើរ៉ុនបានរាប់ តាមព្រះបន្ទូល ដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
38. ឯពួកអ្នកដែលបានរាប់ ក្នុងពួកកូនចៅគើសុនតាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
39. ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
40. ពួកនោះដែលបានរាប់តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ នោះមានចំនួន២ពាន់៦៣០នាក់