12. ដូច្នេះចូរប្រាប់ថា អញតាំងសេចក្ដីសញ្ញារបស់អញ ឲ្យបានមេត្រីនឹងលោកហើយ
13. គឺជាសេចក្ដីសញ្ញា ឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សំរាប់លោក និងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។
14. រីឯមនុស្សសាសន៍អ៊ីស្រាអែល ដែលត្រូវស្លាប់ជាមួយនឹងស្ត្រីសាសន៍ម៉ាឌាននោះ គឺឈ្មោះស៊ីមរី ជាកូនសាលូវ ដែលជាកំពូលលើវង្សានុវង្សរបស់ឪពុក១ក្នុងពូជអំបូរស៊ីម្មាន
15. ហើយស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវស្លាប់នោះ គឺឈ្មោះកូសប៊ី ជាកូនស៊ើ ដែលជាមេលើពួកវង្សនៃឪពុក១ក្នុងសាសន៍ម៉ាឌាន។