26. ឯពូជដំណនៃពួកកូនចៅយូដា តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
27. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរយូដា មានចំនួន៧ម៉ឺន៤ពាន់៦០០នាក់។
28. ឯពូជដំណនៃពួកកូនចៅអ៊ីសាខារ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួនចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
29. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអ៊ីសាខារ មានចំនួន៥ម៉ឺន៤ពាន់៤០០នាក់។
30. ឯពូជដំណនៃពួកកូនចៅសាប់យូល៉ូន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា