17. ពួក៥នាក់ដែលបានទៅសង្កេតមើលស្រុក ក៏ឡើងចូលទៅក្នុងផ្ទះ យកទាំងរូបឆ្លាក់ និងអេផូឌ ព្រមទាំងរូបព្រះ និងរូបសិតផង ឯសង្ឃនោះគាត់ឈរនៅមាត់ទ្វារជាមួយនឹងមនុស្ស៦០០នាក់ ដែលមានគ្រឿងសឹក
18. កាលអ្នកទាំង៥បានចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ និងអេផូឌ ព្រមទាំងរូបព្រះ និងរូបសិតដូច្នោះ នោះគាត់សួរថា អ្នករាល់គ្នាធ្វើអ្វីដូច្នេះ
19. តែគេប្រាប់គាត់ថា ចូរនៅឲ្យស្ងៀមទៅ ហើយយកដៃខ្ទប់មាត់ចុះ សូមទៅជាមួយនឹងយើងធ្វើជាឪពុក ហើយជាសង្ឃដល់យើងវិញ ដែលអ្នកធ្វើជាសង្ឃដល់ពួកគ្រួមនុស្សតែម្នាក់នេះ នោះតើវិសេសជាងធ្វើជាសង្ឃដល់ពូជអំបូរ១ គឺដល់វង្ស១ទាំងមូលនៃសាសន៍អ៊ីស្រាអែលឬអី