ចៅហ្វាយ 15:5-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចំការ​ដើម​អូលីវ​ផង

6. ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សំឡាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ

7. សាំសុន​ក៏​និយាយ​គំនុំ​ដល់​គេ​ថា ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ អើ មិន​អី​ទេ ចាំ​មើល ថ្ងៃ​ក្រោយ​អញ​នឹង​សង‌សឹក​នឹង​ឯង​ម្តង​វិញ​ជា​សំរេច

8. គាត់​ក៏​វាយ​សំឡាប់​គេ​ដោយ​កំឡាំង​កាយ​ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស‌ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្មដា ឈ្មោះ​អេតាម​ទៅ។

9. នោះ​ពួក​ភីលីស្ទីន​គេ​ឡើង​ទៅ បោះ​ទ័ព​ក្នុង​ស្រុក​យូដា រាយ​រហូត​ដល់​តំបន់​លេហ៊ី

ចៅហ្វាយ 15