ចៅហ្វាយ 1:15-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នាង​ឆ្លើយ​ថា សូម​លោក​ឪពុក​ចែក​ចំណែក​១​មក​ខ្ញុំ​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ដី​ខាង​ត្បូង​ដល់​ខ្ញុំ​ហើយ ដូច្នេះ សូម​ចែក​ឲ្យ​ខ្ញុំ​មាន​ក្បាល​ទឹក​ដែរ កាលែប​ក៏​ឲ្យ​អស់​ទាំង​ក្បាល​ទឹក​ខាង​លើ ហើយ​ខាង​ក្រោម​ទៅ​នាង។

16. ឯ​ពួក​សាសន៍​កែន គឺ​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ គេ​ចេញ​ពី​ក្រុង​ដើម​លម៉ើ ឡើង​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​អើរ៉ាត ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​នោះ។

17. នោះ​ពួក​យូដា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ស៊ីម្មាន ជា​បង​ប្អូន​វិញ គេ​នាំ​គ្នា​វាយ​សំឡាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ (រីឯ​ទី​ក្រុង​នោះ​ហៅ​ថា ហោម៉ា)

18. ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ដែន​ស្រុក និង​អាស‌កា‌ឡូន ព្រម​ទាំង​ដែន​ស្រុក ហើយ​នឹង​អេក្រុន ព្រម​ទាំង​ដែន​ស្រុក​ដែរ

ចៅហ្វាយ 1