17. ចូរនឹកចាំ ពីការដែលសាសន៍អាម៉ាលេកបានធ្វើដល់ឯងតាមផ្លូវ ក្នុងកាលដែលឯងចេញពីស្រុកអេស៊ីព្ទមកនោះ
18. គឺគេបានមកទាស់នឹងឯងតាមផ្លូវ ក្នុងកាលដែលឯងអស់កំឡាំង ហើយល្វើយ គេបានវាយពួកអ្នកខ្សោយដែលដើរខាងក្រោយ ឥតមានកោតខ្លាចដល់ព្រះសោះ
19. ដូច្នេះកាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានឲ្យឈប់សំរាកខាងឯពួកខ្មាំងសត្រូវនៅជុំវិញ ក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យឯងចាប់យកជាមរដកហើយ នោះត្រូវឲ្យលុបសេចក្ដីនឹកចាំចំពោះសាសន៍អាម៉ាលេក ពីក្រោមមេឃចេញ កុំឲ្យឯងភ្លេចនឹងធ្វើការនេះឡើយ។