6. នោះពួកចាស់ទុំគ្រប់គ្នារបស់ទីក្រុងណាមួយដែលជិតខ្មោចនោះជាជាងគេ ត្រូវលាងដៃពីលើគោស្ទាវដែលបានបំបាក់កនៅក្នុងច្រកនោះ
7. ហើយត្រូវថា ដៃយើងខ្ញុំរាល់គ្នាមិនបានកំចាយឈាមនេះទេ ហើយភ្នែកយើងខ្ញុំក៏មិនបានឃើញដែរ
8. ឱព្រះយេហូវ៉ាអើយ សូមអត់ទោសដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ដែលទ្រង់បានលោះផង សូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោស បាននៅជាប់កណ្តាលពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ឡើយ យ៉ាងនោះទោសពីការកំចាយឈាមនឹងបានអត់ឲ្យហើយ
9. ដូច្នេះឯងនឹងបានបំបាត់ការកំចាយឈាម ដែលឥតមានទោស ពីពួកឯងចេញ ដោយធ្វើការដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា។
10. បើកាលណាឯងចេញទៅច្បាំង និងពួកខ្មាំងសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃឯង ឯងក៏បានចាប់គេនាំទៅជាឈ្លើយហើយ