11. រួចឃើញមានស្រីណាមានរូបស្រស់ល្អ នៅក្នុងពួកឈ្លើយនោះ ហើយឯងមានចិត្តប្រតិព័ទ្ធ ចង់យកធ្វើជាប្រពន្ធ
12. នោះត្រូវនាំនាងទៅឯផ្ទះឯង ឲ្យនាងកោរសក់ ហើយកាត់ក្រចក
13. ព្រមទាំងដោះអាវដែលពាក់ពីកាលចាប់បាននោះចេញ រួចត្រូវឲ្យនាងនៅក្នុងផ្ទះឯង ដោយយំសោកនឹងឪពុកម្តាយអស់១ខែគត់ ក្រោយនោះមក សឹមឯងចូលទៅឯនាង យកគ្នាជាប្ដីប្រពន្ធចុះ
14. លុះក្រោយទៅ បើមិនចូលចិត្តនឹងនាងវិញ នោះត្រូវបើកឲ្យទៅតាមតែចិត្ត មិនត្រូវលក់នាង ឬប្រព្រឹត្តនឹងនាងទុកដូចជាបាវបំរើឡើយ ដ្បិតឯងបានបន្ទាបនាងហើយ។
15. បើសិនជាមានអ្នកណាមានប្រពន្ធ២ មួយជាទីស្រឡាញ់ ហើយមួយស្អប់វិញ តែទាំង២បានបង្កើតកូនដោយសារអ្នកនោះ ហើយកូនច្បងបង្អស់ជាកូនរបស់នាងដែលស្អប់