ចោទិយ‌កថា 13:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. បើ‌សិន​ជា​បង ឬ​ប្អូន​ពោះ​១​នឹង​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ឬ​ប្រពន្ធ ជា​ដួង​ជីវិត​របស់​ឯង ឬ​សំឡាញ់​ថ្លើម​១​នឹង​ឯង បាន​បបួល​ដោយ​សំងាត់​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដ៏ទៃ​វិញ ជា​ព្រះ​ដែល​ឯង ឬ​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់​សោះ

7. គឺ​ក្នុង​អស់​ទាំង​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង ទោះ​ជិត ឬ​ឆ្ងាយ​ពី​ឯង​ក្តី ចាប់​តាំង​ពី​ចុង​ផែនដី​ម្ខាង ដល់​ចុង​ផែនដី​ម្ខាង

8. នោះ​មិន​ត្រូវ​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​អាណិត ឬ​ប្រណី ឬ​បំពួន​ទុក​ដែរ

9. ត្រូវ​តែ​ឯង​សំឡាប់​វិញ​កុំ​ខាន ត្រូវ​ឲ្យ​ឯង​ដាក់​ដៃ​លើ​អ្នក​នោះ​ជា​មុន​គេ រួច​សឹម​បណ្តា‌ជន​ទាំង​អស់​គ្នា​ជា​ខាង​ក្រោយ ដើម្បី​នឹង​សំឡាប់​អ្នក​នោះ​ចោល

10. ត្រូវ​ឲ្យ​ចោល​សំឡាប់​នឹង​ថ្ម ដ្បិត​ជា​អ្នក​រក​ទាញ​ឲ្យ​ឯង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក

ចោទិយ‌កថា 13