15. នោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះ ដោយមុខដាវជាកុំខាន ទាំងបំផ្លាញគេឲ្យអស់រលីងចេញ ព្រមទាំងរបស់នៅក្នុងទីក្រុងនោះ និងហ្វូងសត្វផង ដោយមុខដាវ
16. រួចត្រូវឲ្យប្រមូលអស់ទាំងរបឹប នៅទីក្រុងនោះមកដាក់នៅនាផ្លូវ ហើយដុតទាំងអស់ចោល ទាំងទីក្រុង និងរបឹបទាំងអស់ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ
17. ក៏មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញទាំងនោះ នៅក្នុងដៃឯងដែរ ដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្ដីខ្ញាល់ដ៏ក្តៅក្រហាយចេញ បែរមកមានសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់ឯងវិញ ព្រមទាំងចំរើនឯងឲ្យច្រើនឡើង ដូចជាទ្រង់ស្បថនឹងពួកអយ្យកោឯងផង