ចោទិយ‌កថា 1:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. នៅ​វេលា​នោះ អញ​ក៏​បាន​ផ្តាំ​នឹង​ពួក​កូន​ចៅ‌ក្រម​នៃ​ឯង​រាល់​គ្នា​ថា ចូរ​ប្រុង​ស្តាប់​រឿង​ក្តី​របស់​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ជំនុំ‌ជំរះ​ដល់​បង និង​ប្អូន និង​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ​ដោយ​យុត្តិ‌ធម៌

17. មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្រេច​នៅ​ព្រះ​វិញ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​មក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ជំនុំ‌ជំរះ​ឲ្យ

18. នៅ​វេលា​នោះ អញ​ក៏​បាន​បង្គាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​ដែរ។

19. រួច​យើង​រាល់​គ្នា​ក៏​ធ្វើ​ដំណើរ ចេញ​ពី​ភ្នំ​ហោរែប​ដើរ​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​សំបើម គួរ​ស្ញែង‌ខ្លាច​នោះ​ដែល​ឯង​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​បាន​បង្គាប់​មក រហូត​ទៅ​ដល់​កាដេស-បារនា

ចោទិយ‌កថា 1