1. ព្រះបាទដាវីឌយាងត្រួតពិនិត្យកងទ័ពដែលមកជាមួយ ហើយតែងតាំងមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឲ្យត្រួតលើពួកគេ។
2. ស្ដេចចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។