1. ក្រោយមកទៀត សម្ដេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។
2. សម្ដេចតែងតែតើនឡើងពីព្រលឹម យាងទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅគាល់ស្ដេច សូមស្ដេចរកយុត្តិធម៌ឲ្យ សម្ដេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ទូលបង្គំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។
3. សម្ដេចអាប់សាឡុមតែងតែពោលថា៖ «មើល៍! សំណុំរឿងរបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែ នៅក្នុងដំណាក់ស្ដេច គ្មាននរណាម្នាក់អើពើនឹងអ្នកទេ»។
4. សម្ដេចអាប់សាឡុមពោលទៀតថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងលើស្រុកនេះ អស់អ្នកដែលមានរឿង ហើយរត់មករកខ្ញុំឲ្យជំនុំជម្រះក្ដី នោះខ្ញុំនឹងរកយុត្តិធម៌ឲ្យ»។
5. ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកក្រាបថ្វាយបង្គំ នោះសម្ដេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។