២ ពង្សា‌វតារ‌ក្សត្រ 19:29-31 Khmer Standard Version (KHSV)

29. ចំពោះ​អ្នក​វិញ ហេសេ‌គា​អើយ យើង​នឹង​បង្ហាញ​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ធ្លាក់​មក​ពី​លើ ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ចេញ​ពី​ដី​មក​ដោយ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ​ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយជូរ រួច​បរិភោគ‌ផល​នោះ​ទៅ។

30. អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេស‌សល់​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។

31. ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​លើស‌លប់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​នឹង​ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​សេស‌សល់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រួច​ជីវិត​នៅ​ភ្នំ​ស៊ីយ៉ូន។

២ ពង្សា‌វតារ‌ក្សត្រ 19