២ ពង្សា‌វតារ‌ក្សត្រ 18:22-24 Khmer Standard Version (KHSV)

22. ព្រះ‌ករុណា​ប្រហែល​ជាមាន​រាជ‌ឱង្ការ​ថា “យើង​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង!”។ ប៉ុន្តែ តើ​ព្រះ‌ករុណា​ពុំ​បាន​ឲ្យ​គេ​កម្ទេច​កន្លែង​សក្ការៈ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្រាប​ថ្វាយ‌បង្គំ​តែ​នៅ​មុខ​អាសនៈ​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ​ឬ?”

23. ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន!

24. ទោះ​បី​ព្រះ‌ករុណា​ពឹង​លើ​រទេះ​ចំបាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក្ដី សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះ‌ករុណា​វាយ​មិន​ឈ្នះ​ផង។

២ ពង្សា‌វតារ‌ក្សត្រ 18