14. ប៉ុន្តែ គំនិតរបស់ជនជាតិអ៊ីស្រាអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគម្ពីរសម្ពន្ធមេត្រី*ចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយព្រះគ្រិស្ដ ទើបស្បៃនោះរសាត់បាត់ទៅ។
15. មកទល់សព្វថ្ងៃនេះ ពេលគេអានគម្ពីររបស់លោកម៉ូសេ មានស្បៃមួយនៅបាំងចិត្តគេមិនឲ្យយល់
16. ក៏ប៉ុន្តែ «នៅពេលគេបែរចិត្តគំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ»
17. ដ្បិតព្រះអម្ចាស់ជាព្រះវិញ្ញាណនៅទីណា មានព្រះវិញ្ញាណរបស់ព្រះអម្ចាស់នៅទីនោះ ក៏មានសេរីភាពដែរ។
18. យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។