១ សាំយូ‌អែល 9:23-26 Khmer Standard Version (KHSV)

23. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។

24. អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សូល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បម្រុង​ទុក​ជូន​លោក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​លោក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ជូន​លោក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សម្រាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សូល​បរិភោគ​ជា​មួយ​លោក​សាំយូ‌អែល។

25. បន្ទាប់​មក លោក​ទាំង​ពីរ​ចុះ​ពី​កន្លែង​សក្ការៈ​មក​កាន់​ភូមិ​វិញ ហើយ​លោក​សាំយូ‌អែល​សំណេះ‌សំណាល​ជា​មួយ​លោក​សូល​នៅ​ខាង​លើ​ផ្ទះ។

26. លោក​សូល និង​អ្នក​បម្រើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀបចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​លោក!»។ កាល​លោក​សូល​រៀបចំ​ខ្លួន​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។

១ សាំយូ‌អែល 9