14. ស្ដេចនឹងយកស្រែ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវដ៏ល្អៗរបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមេទ័ពរបស់ខ្លួន។
15. ស្ដេចនឹងយកពន្ធមួយភាគដប់នៃភោគផលពីស្រូវ ពីចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមហាតលិក រាជការ និងរាជបម្រើរបស់ខ្លួន។
16. ស្ដេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជន របស់អ្នករាល់គ្នា គឺអ្នកដែលមានកម្លាំងកំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នា ឲ្យទៅធ្វើការងាររបស់ខ្លួន។
17. ស្ដេចនឹងយកចៀមចំនួនមួយភាគដប់ ពីហ្វូងចៀមរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងក្លាយជាខ្ញុំបម្រើរបស់ស្ដេច។
18. ថ្ងៃមួយ អ្នករាល់គ្នានឹងស្រែកអង្វរព្រះអម្ចាស់ ព្រោះតែស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស តែនៅថ្ងៃនោះ ព្រះអង្គមិនឆ្លើយតបមកអ្នករាល់គ្នាឡើយ!»។