1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។
2. លោកសាំយូអែលទូលថា៖ «តើឲ្យទូលបង្គំទៅម្ដេចកើត? បើព្រះបាទសូលជ្រាប ស្ដេចមុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។
3. ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។