១ សាំយូ‌អែល 10:1-3 Khmer Standard Version (KHSV)

1. លោក​សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​លោក​ឱប​លោក​សូល ទាំង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង*​អភិសេក​លោក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះ‌អង្គ។

2. នៅ​ថ្ងៃ​នេះ ពេល​លោក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ លោក​នឹង​ជួប​បុរស​ពីរ​នាក់​ក្បែរ​ផ្នូរ​របស់​លោក​ស្រី​រ៉ាជែល នៅ​ព្រំ‌ប្រទល់​ទឹក​ដី​បេន‌យ៉ាមីន គឺ​នៅ​ភូមិ​សេល‌សា។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​លោក​ថា “លា​ញី​ដែល​លោក​ដើរ​រក​នោះ គេ​បាន​រក​ឃើញ​វិញ​ហើយ។ ឥឡូវ​នេះ ឪពុក​របស់​លោក​ឈប់​គិត​ពី​រឿង​លា តែ​ព្រួយ​បារម្ភ​ពី​លោក​វិញ ដោយ​ពោល​ថា: កូន​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?”។

3. ពេល​លោក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច លោក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តា‌បោរ។ នៅ​ទី​នោះ លោក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំប៉័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។

១ សាំយូ‌អែល 10