18. មកទល់នឹងពេលនោះ ពួកគេតែងតែយាមនៅខ្លោងទ្វារហ្លួង នៅប៉ែកខាងកើត។ អ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារនៃជំរំកូនចៅលេវី។
19. លោកសាលូមជាកូនរបស់លោកកូរ៉ា ជាចៅរបស់លោកអេបៀយ៉ាសាប់ ជាចៅទួតរបស់លោកកូរេ ព្រមទាំងបងប្អូនរួមត្រកូលរបស់គាត់ គឺពូជពង្សកូរ៉ា មានភារកិច្ចជាអ្នកយាមទ្វារពន្លាជួបព្រះអម្ចាស់។ បុព្វបុរសរបស់ពួកគេក៏ធ្លាប់ធ្វើជាអ្នកយាមនៅច្រកចូលពន្លារបស់ព្រះអម្ចាស់ដែរ
20. ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ ព្រះអម្ចាស់បានគង់ជាមួយលោក។
21. លោកសាការីជាកូនរបស់លោកមសេលេមា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។
22. អស់អ្នកដែលគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេ មានចំនួនទាំងអស់២១២នាក់។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាគ្រូទាយ បានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។
23. ដូច្នេះ ពួកគេ និងកូនចៅរបស់ពួកគេ ក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាត់ទ្វារពន្លាជួបព្រះអង្គ។
24. មានពួកឆ្មាំទ្វារនៅទិសទាំងបួន គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង។