9. កូនរបស់លោកហេស្រុនមានយេរ៉ាម្អែល រ៉ាម និងកាលែប។
10. លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើកូនចៅយូដា
11. លោកណាសូនជាឪពុករបស់លោកសាលម៉ូនលោកសាលម៉ូន ជាឪពុករបស់លោកបូអូស
12. លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ
13. លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី
14. នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ
15. អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។
16. រីឯបងប្អូនស្រីរបស់ពួកគេគឺនាងសេរូយ៉ា និងអប៊ីកែល។ កូនរបស់នាងសេរូយ៉ាមានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។