១ របាក្សត្រ 11:14-18 Khmer Standard Version (KHSV)

14. ពេល​នោះ លោក​អេ‌ឡា‌សារ និង​ទាហាន​របស់​លោក ឈរ​នៅ​កណ្ដាល​ចម្ការ​នោះ ហើយ​វាយ​ប្រហារ​ជន‌ជាតិ​ភីលីស្ទីន ដណ្ដើម​យក​បាន​ចម្ការ​នោះ​មក​វិញ។ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ‌ធេង។

15. ថ្ងៃ​មួយ នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលីស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។

16. ពេល​នោះ ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​ជម្រក​ដ៏​រឹង‌មាំ​មួយ។ កង‌ទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។

17. ព្រះ‌បាទ​ដាវីឌ​ស្រេក​ទឹក ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ឲ្យ​យើង​បាន?»។

18. នាយ​ទាហាន​ទាំង​បី​រូប​នាំ​គ្នា​សម្រុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលីស្ទីន ហើយ​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម យក​មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មិន​ព្រម​សោយ​ទេ ស្ដេច​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី​ថ្វាយ​ព្រះ‌អម្ចាស់។

១ របាក្សត្រ 11