១ ពង្សា‌វតារ‌ក្សត្រ 6:8-11 Khmer Standard Version (KHSV)

8. ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្ដាំ​នៃ​ព្រះ‌ដំណាក់ ហើយ​មាន​ជណ្ដើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​ខាង​លើ។

9. ក្រោយ​ពី​សង់​ព្រះ‌ដំណាក់​រួច​ហើយ ស្ដេច​សង់​ពិដាន និង​ធ្នឹម​អំពី​ឈើ​តាត្រៅ។

10. ស្ដេច​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កំពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់​ដោយ​ឈើ​តាត្រៅ។

11. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖

១ ពង្សា‌វតារ‌ក្សត្រ 6