១ ពង្សា‌វតារ‌ក្សត្រ 2:9-12 Khmer Standard Version (KHSV)

9. ឥឡូវ​នេះ កុំ​លើក‌លែង​ទោស​ឲ្យ​គេ​ឡើយ។ បុត្រ​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ដូច្នេះ បុត្រ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​គេ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ ក៏​ត្រូវ​ប្រហារ​ជីវិត​គេ​ដែរ»។

10. ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។

11. ព្រះ‌បាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

12. ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ ឡើង​ស្នង​រាជ្យ​ព្រះ‌បាទ​ដាវីឌ ហើយ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​រឹង‌មាំ​ណាស់។

១ ពង្សា‌វតារ‌ក្សត្រ 2