១ ពង្សា‌វតារ‌ក្សត្រ 18:1-4 Khmer Standard Version (KHSV)

1. ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​អហាប់​ចុះ! យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។

2. លោក​អេលីយ៉ា​ក៏​ចូល​ទៅ​គាល់​ព្រះ‌បាទ​អហាប់។ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សា‌ម៉ារី។

3. ព្រះ‌បាទ​អហាប់​បាន​ឲ្យ​គេ​ទៅ​អញ្ជើញ​លោក​អូបា‌ឌា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង​មក -លោក​អូបា‌ឌា​ជា​មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។

4. នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់​ពួក​ព្យាការី*​របស់​ព្រះ‌អម្ចាស់ លោក​អូបា‌ឌា​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហា‌សិប​នាក់ ហើយ​គាត់​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។

១ ពង្សា‌វតារ‌ក្សត្រ 18