១ ធីម៉ូថេ 1:12-15 Khmer Standard Version (KHSV)

12. ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ទ្រង់​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ។

13. ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។

14. ប៉ុន្តែ ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ ទ្រង់​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

15. ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះ‌គ្រិស្ដ‌យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។

១ ធីម៉ូថេ 1