16. ដូច្នេះ សូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។
17. ខ្ញុំសប្បាយចិត្ត ដោយបានលោកស្ទេផាណាស លោកភ័រទីណាទូស និងលោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើឲ្យខ្ញុំធូរស្បើយក្នុងចិត្ត
18. ព្រោះគេបានសម្រាលទុក្ខខ្ញុំ ដូចគេបានសម្រាលទុក្ខបងប្អូនដែរ។ ហេតុនេះ សូមបងប្អូនគោរពមនុស្សដ៏ប្រសើរបែបនេះផង។
19. ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកបងប្អូន។ លោកអគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។
20. បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។