អេសេ‌គាល 42:15-19 Khmer Standard Version (KHSV)

15. ពេល​លោក​វាស់​ព្រះ‌ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​តាម​ខ្លោង​ទ្វារ​ខាង​កើត ហើយ​លោក​វាស់​បរិវេណ​ដែល​នៅ​ជុំ‌វិញ។

16. លោក​យក​ឈើ​រង្វាស់ វាស់​ជ្រុង​ខាង​កើត ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។

17. លោក​វាស់​ជ្រុង​ខាង​ជើង ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។

18. លោក​វាស់​ជ្រុង​ខាង​ត្បូង ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។

19. លោក​បែរ​ទៅ​ជ្រុង​ខាង​លិច ហើយ​វាស់ ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។

អេសេ‌គាល 42