31. ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
32. ពួកគេចាត់ទុកពាក្យសម្ដីរបស់អ្នក ជាចម្រៀងកំដរអារម្មណ៍ ជាតូរ្យតន្ត្រីដ៏ពីរោះ ដែលមានសំឡេងគួរចាប់ចិត្ត។ ពួកគេស្ដាប់ពាក្យអ្នក តែមិនប្រតិបត្តិតាមឡើយ។
33. ពេលណាហេតុការណ៍កើតមាន ស្របតាមពាក្យរបស់អ្នក - គឺហេតុការណ៍ទាំងនោះកំពុងតែកើតមាន -ពួកគេនឹងដឹងថា មានព្យាការីមួយរូបនៅក្នុងចំណោមពួកគេមែន»។