អេសេ‌គាល 11:22-25 Khmer Standard Version (KHSV)

22. ពួក​ចេរូប៊ីន*​ទទះ​ស្លាប​ហោះ ហើយ​កង់​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​លើ​ចេរូប៊ីន​ទាំង​នោះ។

23. សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ក៏​អណ្ដែត​ឡើង​ពី​ទីក្រុង ហើយ​ស្ថិត​នៅ​លើ​ភ្នំ​ខាង​កើត​ទីក្រុង។

24. ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ស្រុក​ខាល់ដេ ឲ្យ​នៅ​ជា​មួយ​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ។ បន្ទាប់​មក និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ​នោះ ក៏​រលាយ​បាត់​ទៅ។

25. ខ្ញុំ​ក៏​និយាយ​ប្រាប់​ប្រជា‌ជន​ជាប់​ជា​ឈ្លើយ​នូវ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ។

អេសេ‌គាល 11